សេចក្តីណែនាំ ស្តីពី ដំណើរការ និង នីតិវិធីក្នុងការបង្កើត សមាគមកែលម្អជីវភាពកសិករ

 

ចង់អានលំអិតពីនីតិវិធី សូមចុចលើលីងខាងក្រោម៖

NCDDS’_Instruction_letter_on_LIG_Association_Formation_No_325DM110517

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល ត្រូវបានធ្វើជា ៤ដំណាក់កាលដូចខាងក្រុម៖

ដំណាក់កាលទី១៖ ការធ្វើបច្ចុប្បន្នាភាពលើតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំ/សង្កាត់ទាំង១៩៦រូប នៅតាមឃុំ/សង្កាត់គោលដៅទាំង១៩៦ របស់សមាគម (ការធ្វើបច្ចុប្បន្នភាពនេះគឺពិនិត្យលើតំណាងក្រុមកែលម្អជីវភាពថ្នាក់ឃុំណាដែលអសកម្ម ដោយធ្វើការបោះឆ្នោតជ្រើសរើសថ្មីរឺក៏ជ្រើសរើសយកអ្នកលេខរៀងទី២មកជំនួស)។ 

ដំណាក់កាលទី២៖ ការបោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាភិបាលតាមស្រុក/ក្រុងគោលទាំង២៩ របស់សមាគម

សមាគមកែលម្អជីវភាពកសិករ បានរៀបចំដំណើរការការបោះឆ្នោតជ្រើសរើសបេក្ខភាពឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាភិបាលនៅតាមខេត្តគោលដៅទាំង៥ របស់ខ្លួនចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០។ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាក្រុងដំបូងដែលចាប់ផ្តើមការបោះឆ្នោតជ្រើសរើសបេក្ខភាពតំណាងមុនគេ ដោយជ្រើសរើសបានបេក្ខជន១រូប និង បេក្ខនារី១រូប ហើយការបោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាភិបាលថ្នាក់ស្រុកត្រូវបានបញ្ចប់ទៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ 

ដំណាក់កាលទី៣៖ ការបោះឆ្នោតជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាភិបាលប្រចាំខេត្ត ប្រព្រឹត្តិទៅដោយយកបេក្ខភាព២រូប ដែលជាប់នៅតាមស្រុក/ក្រុងគោលដៅនិមួយៗ មកជុំគ្នា ហើយធ្វើការបោះឆ្នោតជ្រើសយកតែម្នាក់អោយក្លាយជាតំណាងក្រុមប្រឹក្សាភិបាលប្រចាំខេត្តរបស់ខ្លួន។ 

ជាលទ្ធផល លោកស្រី សុខ ស្រីនិច្ច តំណាងក្រុមកែលម្អជីភាពប្រចាំឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានតំណាងក្រុមកែលម្អជីភាពថ្នាក់ឃុំបោះឆ្នោតអោយក្លាយជាតំណាងក្រុមប្រឹក្សាភិបាលប្រចាំខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។ 

លោក ចាន់ ថាន តំណាងក្រុមកែលម្អជីវភាពមកពី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានតំណាងក្រុមកែលម្អជីភាពបោះឆ្នោតគាំទ្រអោយក្លាយជាតំណាងក្រុមប្រឹក្សាភិបាលប្រចាំខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០។ 

លោកស្រី ខឹម ចាន់បូរិន ជាតំណាងក្រុមកែលម្អជីវភាពប្រចាំសង្កាត់ស្លក្រាម ក្រុងសៀមរាប ជាប់ជាតំណាងក្រុមប្រឹក្សាភិបាលប្រចាំខេត្តសៀមករាប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ 

លោកស្រី ម៉ន លក្ខិណា តំណាងក្រុមកែលម្អជីភាពប្រចាំឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពងធំ ត្រូវបានតំណាងក្រុមកែលម្អជីភាពថ្នាក់ឃុំបោះឆ្នោតអោយក្លាយជាតំណាងក្រុមប្រឹក្សាភិបាលប្រចាំខេត្តកំពង់ធំ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។

លោក ចែម ស្រឿន តំណាងក្រុមកែលម្អជីភាពមកពីឃុំ មហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានតំណាងក្រុមកែលម្អជីភាពថ្នាក់ឃុំបោះឆ្នោតអោយក្លាយជាតំណាងក្រុមប្រឹក្សាភិបាលប្រចាំខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ 

ដំណាក់កាលទី៤៖ ការបោះឆ្នោតជ្រើសរើសតួនាទី

ក្រោយពីការបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាភិបាលប្រចាំខេត្តនិមួយៗ ត្រូវបានបញ្ចប់ ការបោះឆ្នោតជ្រើសរើសតួនាទីត្រូវបានប្រព្រឹត្តិឡើងនៅថ្ងៃ៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលរបស់សមាគមកែលម្អជីភាពកសិករក្នុងខេត្តកំពង់ធំ។ ជាលទ្ធផល លោកស្រី ម៉ន លក្ខិណា ត្រូវបានតំណាងក្រុមប្រឹក្សាភិបាលសមាគមថ្នាក់ខេត្តទាំងអស់បោះឆ្នោតអោយក្លាយជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មី លោក ចាន់ ថាន ជាប់ជាអនុប្រធាន លោកស្រី ខឹម ចាន់បូរិន ជាប់ជាលេខា/ហេរញ្ញិក លោក ចែម ស្រឿន និង លោកស្រី សុខ ស្រីនិច្ច ជាប់ជាសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី២។