សមាគមកែលម្អជីវភាពកសិករ
Farmers Livelihood Improvement Association (FLIA)
ដំណឹងជ្រើសរសើបុគ្គលិក
សមាគមកែលម្អជីវភាពកសិករ Farmers Livelihood Improvement Association (FLIA) គឺជាសមាគមឈានមុខគេនឹងធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើការដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ក្រីក្រ (ក្រ១ និង ក្រ២) សរុបចំនួន ៤៥,៧៣៣គ្រួសារ នៅក្នុងខេត្តគោលដៅចំនួន៧ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងព្រៃវែង ។ សមាគមត្រូវបានបង្កើតឡើងជាផ្លូវការក្នុងខែតុលា ឆ្នាំ ២០១៧ ដែលត្រូវបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃ (MOI) ក្រោមច្បាប់របស់រដ្ឋាភិបាលស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតាមសេចក្តីប្រកាសលេខ ៥០៤០ ប្រ.ក ។ និងទទួលស្គាល់ជាផ្លូវការ លើកទី២ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិត២៤៥២ សជណ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សមាគមកែលម្អជីវភាពកសិករត្រូវបានបង្កើតឡើងដោយការគាំទ្រ និងការសម្របសម្រួលនៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD) ចាប់តាំងពីឆ្នាំ២០១៤ ដែលសហការគ្រប់គ្រងដោយលេខាធិការដ្ឋាន គ.ជ.អ.ប របស់ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការឧបត្ថម្ភដោយ ធនាគារអភិវឌ្ឍអាស៊ី (ADB) និង អង្គការ IFAD ដោយបានបង្កើតក្រុមកែលម្អជីវភាពឡើង ចំនួន ១៩០៦ក្រុម ហៅកាត់ថា ក្រុមកែលម្អជីវភាព(លីគ)ដែលជាក្រុមទុនបង្វិល ក្នុងគោលបំណង់ផ្តោតលើសកម្មភាពលើកកម្ពស់ជីវភាពរបស់កសិករគោលដៅ ។
ដោយមានការជួយគ្រាំទ្រពីម្ចាស់ជំនួយ ព្រមទាំងក្រសួងពាក់ព័ន្ធ នៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហ៊ាន ២ ហៅកាត់ថា (TSSD-AF) សមាគមកែលម្អជីវភាពកសិករបានរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំរបស់ខ្លួន ពីឆ្នាំ២០២៣ ដល់ ២០២៧។
ទស្សនៈវិស័យ គឺជាសមាគមមួយដែលប្រជាកសិករជាម្ចាស់ និងគ្រប់គ្រងទាំងស្រុងដោយកសិករសម្រាប់ការអភិវឌ្ឍន៍ជីវភាពរបស់កសិករ និងការរីកចម្រើនសេដ្ឋកិច្ចសង្គម។ គោលបំណង គឺដើម្បីពង្រឹង អភិវឌ្ឍ និងលើកកម្ពស់ក្រុមកែលម្អជីវភាព ដោយផ្តល់ជូននូវសេវាកម្មគ្រប់គ្រង និងផលិតភាពដល់កសិករ ដើម្បីឱ្យសមាជិកអាចបង្កើនសមត្ថភាពចិញ្ចឹមជីវិត និងអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ពួកគាត់។
សមាគមកែលម្អជីវភាពកសិករ ត្រូវការជ្រើសរើសក្រុមការងារប្រតិបត្តិមួយដែលមានសក្កដានុពល ដើម្បីធ្វើការគាំទ្រ ក្រុមកែលម្អជីវភាពចំនួន ១៩០៦ក្រុម នៅក្នុងខេត្តគោលដៅទាំង៧ខាងលើ ដែលមានមុខដំណែងដូចជា មន្រ្តីសម្របសម្រួលថ្នាក់ស្រុកចំនួន ១រូប នៅក្នុងស្រុកស្ទឹងត្រង់នៃខេត្តកំពង់ចាម ។
១.មន្រ្តីសម្របសម្រួលថ្នាក់ស្រុក(District Facilitator) ចំនួន ១រូប ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
លក្ខណះសម្បត្តិបុគ្គលិកសម្របសម្រួលថ្នាក់ស្រុក
– បានបញ្ចប់ការសិក្សានៅវិទ្យាល័យ ឬបរិញ្ញាបត្រ័ កសិកម្ម អភិវឌ្ឃន៍ជនបទ ឬបរិញ្ញាបត្រ័សមមូល
– ហើយមានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍នៅតាមជនបទ និងចំណេះដឹងនិងបទពិសោធន៏ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុជនបទ។
– ត្រូវបានលើកទឹកចិត្តបេក្ខជន ឬបេក្ខនារី នៃស្រុកគោលដៅរបស់សមាគម ។
– ស្មោះត្រង់និងការងារ មានទំនួលខុសត្រូវខ្ពស់ ។
– មានជំនាញកុំព្យូទ័រ Ms Word -Excel
– មានទំនាក់ទំនងល្អជាមួយក្រុមការងារ
– ធ្វើការឯករាជ្យភាព និងមានសមត្តភាពធ្វើការជាមួយក្រុមតូចៗ។
– ពួកគេនឹងរាយការណ៍ទៅប្រធានគ្រប់គ្រងថ្នាក់ខេត្ត ។
ការទទួលខុសត្រូវមានដូចខាងក្រោម
- រៀបចំកម្មវិធីចុះជួយក្រុម កែលម្អជីវភាព ជាទៀងទាត់នៅក្នុងស្រុកគោលដៅដើម្បីគាំទ្រដល់ក្រុមក្នុងអំឡុងពេលនៃថ្ងៃធនាគារ ព្រមទាំងផ្តល់ការគាំទ្រផ្នែកគ្រប់គ្រងផ្សេងៗទៀតតាមតម្រូវការ ។
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមកែលម្អជីវភាពនិងទទួលខុសត្រូវក្នុងការផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការនិងហិរញ្ញវត្ថុដល់ ក្រុមកែលម្អជីវភាព នៅក្នុងស្រុកគោលដៅមួយឬច្រើននៅតាមខេត្ត ដោយមានការពិគ្រោះយោបល់ជាមួយប្រធានគ្រប់គ្រងថ្នាក់ខេត្ត ។
- ពិគ្រោះយោបល់ជាមួយប្រធានគ្រប់គ្រងថ្នាក់ខេត្ត រៀបចំផែនការ និងអនុវត្តកម្មវិធីគាំទ្រក្រុមលីគក្នុងស្រុកគោលដៅមួយ ឬច្រើនស្រុកគោលដៅថែមទៀត ។
- ទំនាក់ទំនងជាមួយក្រុមលីគ រៀបចំកាលវិភាគថ្ងៃធនាគារដើម្បីអាចចុះគាំទ្រក្រុមជិតគ្នាអោយបានច្រើនក្នុង១ថ្ងៃ និងផ្តល់ការពិនិត្យឲ្យបានពេញគ្រប់ក្រុមលីគជាប្រចាំខែ ។
- ជួយក្រុមលីគក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកិច្ចការសវនកម្ម និងផ្តល់ការណែនាំដល់សមាជិកថ្នាក់ដឹកនាំក្រុម និងផ្តល់ការបណ្តុះបណ្តាលក្នុងការប្រើប្រាស់កម្មវិធីផ្សេងៗ សម្រាប់ការផ្ញើឯកសារបិទបញ្ជីសមតុល្យ។
- ប្រមូលទិន្នន័យពាក់ព័ន្ធនឹងស្ថានភាពក្រុម និងប្រតិបត្តិការទុនបង្វិលក្រុមពីគ្រប់ក្រុមលីគនៅក្នុងស្រុកគោលដៅ និងដាក់ជូនអ្នកសម្របសម្រួលខេត្ត និងតំណាងសមាគមតាមឃុំ សង្កាត់ ។
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយតំណាងក្រុមថ្នាក់ឃុំរបស់សមាគមនិងផ្តល់ការបណ្ដុះបណ្ដាលកសាង សមត្ថភាពដល់ពួកគេដើម្បីជួយពួកគេក្នុងការជួយដល់ក្រុមក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែរបស់ពួកគេនៅក្នុងឃុំ ។
- សម្របសម្រួលការរៀបចំកិច្ចប្រជុំប្រចាំខែ ប្រចាំត្រីមាស របស់តំណាងសមាគមជាមួយក្រុមលីគ
- ចូលរួមកិច្ចប្រជុំសម្របសម្រួលប្រចាំខែដែលរៀបចំដោយក្រុមគាំទ្រក្រុង ស្រុក នៃគម្រោង TSSD-AF និងផ្តល់ព័ត៌មានបច្ចុប្បន្នភាពពីស្ថានភាពក្រុមលីគ ។
- ធានាថាការដោះស្រាយបញ្ហាប្រតិបតិ្តការរបស់ក្រុមលីគ និងរាល់បទបណ្តឹងតវ៉ាដែលបានទទួលត្រូវបានស៊ើបអង្កេត និងដោះស្រាយសមស្រប សហការជាមួយតំណាងសមាគមតាមឃុំ សង្កាត់ និងអជ្ញាធរមូលដ្ឋាន ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយកិច្ចការទាំងនោះត្រូវបានរាយការណ៍ជូនប្រធានគ្រប់គ្រងថ្នាក់ខេត្ត ។
បេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) លិខិតសុំបំរើការងារ (Cover letter) មកអាស័យដ្ឋាន អ៊ីម៉ែល ដូចខាងក្រោម រឺ ទំនាក់ទំនងមក ការិយាល័យសមាគមផ្ទាល់ ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមាគមកែលម្អជីវភាពកសិករស្វាគមន៍ចំពោះបុគ្គលិកចាស់ធ្លាប់ធ្វើការងារបំរើសមាគមកន្លងមកបើសិនជាមិនជាប់កាតព្វកិច្ចផ្លូវច្បាប់ណាមួយជាមួយភាគីពាក់ព័ន្ធ សមាគមសូមរក្សសិទ្ធិក្នុងការកែប្រែ បើសិនជាមានករណីចាំបាច់។
តាមរយៈលេខទូរស័ព្ទៈ ០៩២ ៤៦១ ៧៣៦ (តេលេក្រាម)
អាស័យដ្ឋានអ៊ីម៉ែល៖leakenamorn145@gmail.com khoemchanborin@gmail.com oeurn.samath1990@gmail.com ssvannak@yahoo.com
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ (ម៉ោង ១៧ល្ងាច)
កំពង់ធំ.ថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ ២០២៣
ប្រធានក្រុមប្រឹក្សាភិបាលសមាគម
សមាគមកែលម្អជីវភាពកសិករ
Farmers Livelihood Improvement Association (FLIA)
ដំណឹងជ្រើសរសើបុគ្គលិក
សមាគមកែលម្អជីវភាពកសិករ Farmers Livelihood Improvement Association (FLIA) គឺជាសមាគមឈានមុខគេនឹងធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើការដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ក្រីក្រ (ក្រ១ និង ក្រ២) សរុបចំនួន ៤៥,៧៣៣គ្រួសារ នៅក្នុងខេត្តគោលដៅចំនួន៧ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងព្រៃវែង ។ សមាគមត្រូវបានបង្កើតឡើងជាផ្លូវការក្នុងខែតុលា ឆ្នាំ ២០១៧ ដែលត្រូវបានចុះបញ្ជីជាផ្លូវការជាមួយក្រសួងមហាផ្ទៃ (MOI) ក្រោមច្បាប់របស់រដ្ឋាភិបាលស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតាមសេចក្តីប្រកាសលេខ ៥០៤០ ប្រ.ក ។ និងទទួលស្គាល់ជាផ្លូវការ លើកទី២ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិត២៤៥២ សជណ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សមាគមកែលម្អជីវភាពកសិករត្រូវបានបង្កើតឡើងដោយការគាំទ្រ និងការសម្របសម្រួលនៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD) ចាប់តាំងពីឆ្នាំ២០១៤ ដែលសហការគ្រប់គ្រងដោយលេខាធិការដ្ឋាន គ.ជ.អ.ប របស់ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការឧបត្ថម្ភដោយ ធនាគារអភិវឌ្ឍអាស៊ី (ADB) និង អង្គការ IFAD ដោយបានបង្កើតក្រុមកែលម្អជីវភាពឡើង ចំនួន ១៩០៦ក្រុម ហៅកាត់ថា ក្រុមកែលម្អជីវភាព(លីគ)ដែលជាក្រុមទុនបង្វិល ក្នុងគោលបំណង់ផ្តោតលើសកម្មភាពលើកកម្ពស់ជីវភាពរបស់កសិករគោលដៅ ។
ដោយមានការជួយគ្រាំទ្រពីម្ចាស់ជំនួយ ព្រមទាំងក្រសួងពាក់ព័ន្ធ នៃគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហ៊ាន ២ ហៅកាត់ថា (TSSD-AF) សមាគមកែលម្អជីវភាពកសិករបានរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំរបស់ខ្លួន ពីឆ្នាំ២០២៣ ដល់ ២០២៧។
ទស្សនៈវិស័យ គឺជាសមាគមមួយដែលប្រជាកសិករជាម្ចាស់ និងគ្រប់គ្រងទាំងស្រុងដោយកសិករសម្រាប់ការអភិវឌ្ឍន៍ជីវភាពរបស់កសិករ និងការរីកចម្រើនសេដ្ឋកិច្ចសង្គម។ គោលបំណង គឺដើម្បីពង្រឹង អភិវឌ្ឍ និងលើកកម្ពស់ក្រុមកែលម្អជីវភាព ដោយផ្តល់ជូននូវសេវាកម្មគ្រប់គ្រង និងផលិតភាពដល់កសិករ ដើម្បីឱ្យសមាជិកអាចបង្កើនសមត្ថភាពចិញ្ចឹមជីវិត និងអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ពួកគាត់។
សមាគមកែលម្អជីវភាពកសិករ ត្រូវការជ្រើសរើសក្រុមការងារប្រតិបត្តិមួយដែលមានសក្កដានុពល ដើម្បីធ្វើការគាំទ្រ ក្រុមកែលម្អជីវភាពចំនួន ១៩០៦ក្រុម នៅក្នុងខេត្តគោលដៅទាំង៧ខាងលើ ដែលមានមុខដំណែងដូចជា មន្រ្តីសម្របសម្រួលថ្នាក់ស្រុកចំនួន ១រូប នៅក្នុងស្រុកថ្មគោលនៃខេត្តបាត់ដំបង ។
១.មន្រ្តីសម្របសម្រួលថ្នាក់ស្រុក(District Facilitator) ចំនួន ១រូប ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង
លក្ខណះសម្បត្តិបុគ្គលិកសម្របសម្រួលថ្នាក់ស្រុក
– បានបញ្ចប់ការសិក្សានៅវិទ្យាល័យ ឬបរិញ្ញាបត្រ័ កសិកម្ម អភិវឌ្ឃន៍ជនបទ ឬបរិញ្ញាបត្រ័សមមូល
– ហើយមានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍នៅតាមជនបទ និងចំណេះដឹងនិងបទពិសោធន៏ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុជនបទ។
– ត្រូវបានលើកទឹកចិត្តបេក្ខជន ឬបេក្ខនារី នៃស្រុកគោលដៅរបស់សមាគម ។
– ស្មោះត្រង់និងការងារ មានទំនួលខុសត្រូវខ្ពស់ ។
– មានជំនាញកុំព្យូទ័រ Ms Word -Excel
– មានទំនាក់ទំនងល្អជាមួយក្រុមការងារ
– ធ្វើការឯករាជ្យភាព និងមានសមត្តភាពធ្វើការជាមួយក្រុមតូចៗ។
– ពួកគេនឹងរាយការណ៍ទៅប្រធានគ្រប់គ្រងថ្នាក់ខេត្ត ។
ការទទួលខុសត្រូវមានដូចខាងក្រោម
- រៀបចំកម្មវិធីចុះជួយក្រុម កែលម្អជីវភាព ជាទៀងទាត់នៅក្នុងស្រុកគោលដៅដើម្បីគាំទ្រដល់ក្រុមក្នុងអំឡុងពេលនៃថ្ងៃធនាគារ ព្រមទាំងផ្តល់ការគាំទ្រផ្នែកគ្រប់គ្រងផ្សេងៗទៀតតាមតម្រូវការ ។
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមកែលម្អជីវភាពនិងទទួលខុសត្រូវក្នុងការផ្តល់ការគាំទ្រផ្នែកប្រតិបត្តិការនិងហិរញ្ញវត្ថុដល់ ក្រុមកែលម្អជីវភាព នៅក្នុងស្រុកគោលដៅមួយឬច្រើននៅតាមខេត្ត ដោយមានការពិគ្រោះយោបល់ជាមួយប្រធានគ្រប់គ្រងថ្នាក់ខេត្ត ។
- ពិគ្រោះយោបល់ជាមួយប្រធានគ្រប់គ្រងថ្នាក់ខេត្ត រៀបចំផែនការ និងអនុវត្តកម្មវិធីគាំទ្រក្រុមលីគក្នុងស្រុកគោលដៅមួយ ឬច្រើនស្រុកគោលដៅថែមទៀត ។
- ទំនាក់ទំនងជាមួយក្រុមលីគ រៀបចំកាលវិភាគថ្ងៃធនាគារដើម្បីអាចចុះគាំទ្រក្រុមជិតគ្នាអោយបានច្រើនក្នុង១ថ្ងៃ និងផ្តល់ការពិនិត្យឲ្យបានពេញគ្រប់ក្រុមលីគជាប្រចាំខែ ។
- ជួយក្រុមលីគក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកិច្ចការសវនកម្ម និងផ្តល់ការណែនាំដល់សមាជិកថ្នាក់ដឹកនាំក្រុម និងផ្តល់ការបណ្តុះបណ្តាលក្នុងការប្រើប្រាស់កម្មវិធីផ្សេងៗ សម្រាប់ការផ្ញើឯកសារបិទបញ្ជីសមតុល្យ។
- ប្រមូលទិន្នន័យពាក់ព័ន្ធនឹងស្ថានភាពក្រុម និងប្រតិបត្តិការទុនបង្វិលក្រុមពីគ្រប់ក្រុមលីគនៅក្នុងស្រុកគោលដៅ និងដាក់ជូនអ្នកសម្របសម្រួលខេត្ត និងតំណាងសមាគមតាមឃុំ សង្កាត់ ។
- ធ្វើការយ៉ាងជិតស្និទ្ធជាមួយតំណាងក្រុមថ្នាក់ឃុំរបស់សមាគមនិងផ្តល់ការបណ្ដុះបណ្ដាលកសាង សមត្ថភាពដល់ពួកគេដើម្បីជួយពួកគេក្នុងការជួយដល់ក្រុមក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែរបស់ពួកគេនៅក្នុងឃុំ ។
- សម្របសម្រួលការរៀបចំកិច្ចប្រជុំប្រចាំខែ ប្រចាំត្រីមាស របស់តំណាងសមាគមជាមួយក្រុមលីគ
- ចូលរួមកិច្ចប្រជុំសម្របសម្រួលប្រចាំខែដែលរៀបចំដោយក្រុមគាំទ្រក្រុង ស្រុក នៃគម្រោង TSSD-AF និងផ្តល់ព័ត៌មានបច្ចុប្បន្នភាពពីស្ថានភាពក្រុមលីគ ។
- ធានាថាការដោះស្រាយបញ្ហាប្រតិបតិ្តការរបស់ក្រុមលីគ និងរាល់បទបណ្តឹងតវ៉ាដែលបានទទួលត្រូវបានស៊ើបអង្កេត និងដោះស្រាយសមស្រប សហការជាមួយតំណាងសមាគមតាមឃុំ សង្កាត់ និងអជ្ញាធរមូលដ្ឋាន ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ហើយកិច្ចការទាំងនោះត្រូវបានរាយការណ៍ជូនប្រធានគ្រប់គ្រងថ្នាក់ខេត្ត ។
បេក្ខជនដែលចាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប (CV) លិខិតសុំបំរើការងារ (Cover letter) មកអាស័យដ្ឋាន អ៊ីម៉ែល ដូចខាងក្រោម រឺ ទំនាក់ទំនងមក ការិយាល័យសមាគមផ្ទាល់ ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមាគមកែលម្អជីវភាពកសិករស្វាគមន៍ចំពោះបុគ្គលិកចាស់ធ្លាប់ធ្វើការងារបំរើសមាគមកន្លងមកបើសិនជាមិនជាប់កាតព្វកិច្ចផ្លូវច្បាប់ណាមួយជាមួយភាគីពាក់ព័ន្ធ សមាគមសូមរក្សសិទ្ធិក្នុងការកែប្រែ បើសិនជាមានករណីចាំបាច់។
តាមរយៈលេខទូរស័ព្ទៈ ០៩២ ៤៦១ ៧៣៦ (តេលេក្រាម)
អាស័យដ្ឋានអ៊ីម៉ែល៖leakenamorn145@gmail.com khoemchanborin@gmail.com oeurn.samath1990@gmail.com ssvannak@yahoo.com
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ (ម៉ោង ១៧ល្ងាច)
កំពង់ធំ.ថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ ២០២៣
ប្រធានក្រុមប្រឹក្សាភិបាលសមាគម
ស្វែងរក
ប្រកាសថ្មីៗ
- សន្និបាតប្រចាំឆ្នាំ២០២៣ ៥ មីនា ២០២៤
- សកម្មភាពក្រុមការងារសមាគមផ្សព្វផ្សាយជូនដល់ស្ថានប័ណ្ណផ្សេងៗ ២៧ តុលា ២០២៣
- ព័ត៌មានទី៤ ៦ កក្កដា ២០២០
- ព័ត៌មានទី៣ ៦ កក្កដា ២០២០
- ព័ត៌មានទី២ ៦ កក្កដា ២០២០
រកមើលដោយ
- ផ្សេងៗ (1)
- ព័ត៌មាន (4)
- ព្រឹត្តិការណ៍ (4)

