[English Version]

  • សមាគមកែលម្អជីវភាពកសិករ ត្រូវបានបង្កើតទ្បើងដោយគម្រោង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាប(TSSD) ជំនួយថវិកា ដោយនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម និង រាជរដ្ឋាភិបាលកម្ពុជា។
  • សមាគមកែលម្អជីវភាពកសិករ ត្រូវបានបង្កើត និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧ លេខ ៥០៤០ ប្រក 
  • គោលបំណង៖ បម្រើអោយផលប្រយោជន៌សមាជិកក្រុមកែលម្អជីវភាពក្នុងតំបន់គោលដៅអនុវត្តន៍គម្រោង ការបង្កើនប្រាក់ចំណូល និង លើកកម្ពស់ជីវភាពរស់នៅរបស់សមាជិកប្រកបដោយ ប្រសិទ្ធិភាព និរន្តរភាព និង រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ 
  • តំបន់គោលដៅ៖ សមាគមបង្កើតឡើងដោយក្រុមកសិករ ក្នុងខេត្តគោលដៅអនុវត្តរួមមាន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ ដែលមានគំនិតផ្តួចផ្តើម និងចូលរួមគ្នាបង្កើតសមាគមនេះដោយស្ម័គ្រចិត្ត។
  • ចំនួនសមាជិកក្រុម៖ ជាង ២៩០០០គ្រួសារ 
សមាជិកក្រុម
ផែនទីបង្ហាញខេត្តគោលដៅគម្រោង​TSSD-AF
Location Table List