នៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២២០២០ ក្រុមប្រឹក្សាភិបាល ព្រមទាំងគណៈកម្មការប្រតិបត្តិសមាគមកែលម្អជីវភាពកសិករ ហៅកាត់ថា FLIA បានចូលរួមប្រជុំបូកសរុបលទ្ធផលការងារ និង ស្តាប់អនុសាសន៍របស់ ឯកឧត្តម នី គឹមសាន្ត ប្រធានគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (TSSD-AF) ព្រមទាំងក្រុមកាងារបេសកម្មរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) និង អង្គការមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍកសិកម្ម (IFAD) ប្រចាំនៅកម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់កំពង់ធំ ក្រោយពីបានបំពេញទស្សនៈកិច្ចនៅខេត្តគោលដៅរបស់គម្រោង។